ឯកឧត្តម ប៊ិន ឈិន ជួបសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋាននៅស្រុកគិរីវង់ និងស្រុកកោះអណ្តែត


ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ឯកឧត្តម ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អមដំណើរដោយ ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារសេនាធិកានៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានចុះសំណេះសំណាលជាមួយមន្ត្រីបក្សមូលដ្ឋាននៅស្រុកគិរីវង់ និងស្រុកកោះអណ្តែត។
 
ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ប្រធានគណបក្សស្រុករួចមក ឯកឧត្តម ប៊ិន ឈិន បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានគណបក្ស និងបានផ្តាំផ្ញើរដល់សមាជិកទាំងអស់ ក្នុងនាមជាសមាជិគណបក្សកាន់អំណាចត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ មប្រើប្រជាពលរដ្ឋដោយស្មោះ ហើយខិតខំកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យកាន់តែរីកចំរើន សំដៅកាត់បន្ថយឱ្យបានជាអតិបរមានូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរឯកឧត្តមអធិបតីក៏បានជូនពរដល់បេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងខេត្តតាកែវទាំងអស់សូមឱ្យទទួលជោគជ័យ ដើម្បីបន្តដឹកនាំអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនបន្តទៀត។
IMG_3575 IMG_3578 IMG_3581 IMG_3585 IMG_3594