ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ឯ.ឧ ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ឯ.ឧ សុខ ខាវ៉ាន់ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងដូនកែវ បានចុះសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំង ៣ របស់គណបក្សប្រជាជនកម្ពុជា ក្នុងក្រុងដូនកែវចំនួន ១២២រូប នាការិយាល័យគណបក្សក្រុង។
ឯកឧត្តមគណៈអធិបតីបានផ្តាំផ្ញើរដល់បេក្ខជនទាំងអស់ត្រូវរួបរួមសាមគ្គីគ្នា ហើយធ្វើយ៉ាងណាខិតខំទាញយកសមានចិត្តរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតតាមរយៈការចុះជួបផ្ទាល់តាមខ្នងផ្ទះ យកចិត្តទុកដាក់ចំពោះពួកគាត់ ជួយដោះស្រាយបញ្ហាទាន់ពេលវេលា បង្កើនប្រសិទ្ធក្នុងការបម្រើសេវាសាធារណៈឱ្យកាន់តែល្អ ជាពិសេសរួមគ្នាអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែរីកចំរើនដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរបេក្ខជនក្រុមប្រឹក្សាសង្កាត់ទាំងអស់ បានប្តេជ្ញាចិត្តរក្សាឱ្យបាននូវអសនៈរបស់ខ្លួនដែលមាន ហើយនឹងខិតខំទាញយកសមានចិត្តរបស់ប្រជាពលរដ្ឋតាមរយៈការធ្វើអំពើល្អ ដើម្បីទទួលការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀតឆ្ពោះទៅរកជ័យជំនៈក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។