បេក្ខភាពក្រុមប្រឹក្សាឃុំ និងសមាជិកសមាជិការគណបក្សប្រជាជន កម្ពុជាចំនួន ១១០នាក់ បានប្តេជ្ញាថានឹងយកជ័យជំនះឱ្យបានទាំង ០៥ឃុំ ទូទាំងស្រុកជាដាច់ខាតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ នៅក្នុងពិធីសំណេះសំណាលជាមួយ បេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ នៃស្រុកបូរីជលសារក្រោមអធិបតីភាព ឯកឧត្ដម ចៅ សុផុន ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាប្រធានកិត្តិយសក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកបូរីជលសារ ឯកឧត្ដម សួស យ៉ារ៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ កណ្តាលចុះជួយស្រុកបូរីជលសារ ឯកឧត្តម គិន ណែត ប្រធាន គណៈប្រចំការគណៈអចិន្ត្រៃយ៍គណបក្សខេត្តនាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៧ នៅការិយាល័យបក្សស្រុកបូរីជលសារ។
ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានបង្ហាញនូវការជឿជាក់ផងដែរ ទៅលើបេក្ខជនទាំងអស់ ដែលមានទាំងចំណេះដឹង សមត្ថភាព បទពិសោធន៍ការងារ និងធនធាន ជាពិសេសបានខិតខំបម្រើប្រជា ពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានកន្លងមក ដែលអាចធ្វើឱ្យប្រជាពលរដ្ឋជឿ ទុកចិត្តថា បើគាត់បោះឆ្នោតឱ្យបេក្ខជនគណបក្សប្រជាជន គឺបោះឆ្នោត ឱ្យខ្លួនឯង និងបោះឆ្នោតដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់។
បន្ថែមពីនោះទៀតឯកឧត្តម សួស យ៉ារ៉ា ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំង អស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន ជាពិសេសចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដឹងពី សុខទុក្ខរបស់ពួកគាត់ងាយស្រួលក្នុងការចាត់វិធានការអន្តរាគមន៍ជួយបានទាន់ពេលវេលា។
ព្រមជាមួយគ្នានេះដែរ ឯកឧត្ដម សួស យ៉ារ៉ា បានប្រគល់ថវិកាចំនួន ៣លានរៀល បន្ថែមទៀតជូនដល់ដល់គណបក្សឃុំទាំង០៥ សរុបថវិកា ចំនួន ១៥លានរៀល និងចែកថវិកាជូនបេក្ខជនទាំងអស់ ក្នុងម្នាក់ៗ ៤ម៉ឺនរៀល ព្រមទាំងសំលៀកបំពាក់ចំនួន ២៦៣បេ និងចាន កែវ ចំនួន ៣៦កេះ។
អំណោយរបស់ ឯកឧត្ដម ចៅ សុផុន សម្រាប់ចែកជូនបេក្ខជនរួមមាន ៖សរុង ០១ និងថវិកា ១ម៉ឺនរៀល ។