បេក្ខជនក្រុមប្រឹក្សាឃុំ ក្នុងស្រុកកោះអណ្តែតទាំងអស់ប្តេជ្ញាយកជ័យជំនៈឱ្យបានទាំង ០៦ឃុំ


បេក្ខជនឈរឈ្មោះជាក្រុមប្រឹក្សាឃុំ  និងឃោសនិកទាំង១២១រូប ក្នុងស្រុកកោះអណ្តែតដែលបានចូលរួមក្នុងពិធីសំណេះ សំណាលជាមួយបេក្ខជន និងឃោសនិកនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោកជំទាវ និន សាផុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកោះអណ្តែត ឯកឧត្តម ឡាយ វណ្ណៈ សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន គណៈកម្មាធិការគណបក្សខេត្ត នាការិយាល័យគណបក្សស្រុកបានប្តេជ្ញាថានឹងយកជ័យជំនៈឱ្យបានទាំង ០៦ឃុំទូទាំងស្រុកជាដាច់ខាតនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
ក្នុងឱកាសនោះដែរ គណៈអធិបតីក៏បានបង្ហាញនូវការជឿជាក់ផងដែរទៅលើបេក្ខជនទាំងអស់ដែលមានទាំងចំណេះដឹង សមត្ថភាព បទពិសោធន៍ការងារ និងធនធាន ជាពិសេសបានខិតខំបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានកន្លង មកដែលអាចធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តថាបើគាត់បោះឆ្នោតឱ្យបេក្ខជនគណបក្សប្រជាជនគឺបោះឆ្នោតឱ្យខ្លួនឯង និងបោះឆ្នោតដើម្បីអភិវឌ្ឍន៍មូលដ្ឋានរបស់គាត់។បន្ថែមពីនោះឯកឧត្តម ឡាយ វណ្ណៈ ក៏បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតចំពោះប្រជាពលរដ្ឋនៅ តាមមូលដ្ឋាន ជាពិសេសចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខរបស់ពួកគាត់ងាយស្រួលក្នុងការចាត់វិធានការ អន្តរាគមន៍ជួយបានទាន់ពេលវេលា។
IMG_8776 IMG_8788 IMG_8796 IMG_8805 IMG_8809