ថ្លែងក្នុងឱកាសជួបសំណេះសំណាលនារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៧ នោះឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវពាក្យផ្តាំផ្ញើរ សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ ប្រទេស និងបានបង្ហាញពីភាពរីកចំរើនយ៉ាងឆាប់រហ័សនៅក្នុង ស្រុកអង្គរបូរី ទាំងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច។ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីគម្រោងរបស់ខេត្តក្នុងការ ស្ថាបនាផ្លូវកៅស៊ូមួយខ្សែរចាប់ពីស្ពានហូរឈាម ទៅក្រុងដូនកែវ កាត់តាមទំបន់ត្នោតទេ ផងដែរដើម្បីសម្រួលដល់ការធ្វើដំណើរ កាត់បន្ថយការចំណាយពេលវេលា និងថវិការ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកអង្គរបូរី នៅពេលធ្វើដំណើរទៅក្រុងដូនកែវ។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានសន្យាផ្តល់នូវវិទ្យុទាក់ទង iCOM ចំនួន ៣៦គ្រឿង និងពិលចំនួន ៣៥ ដល់ប្រជាការពារ ព្រមទាំងឧបត្ថម្ភ នូវអង្ករ និងសម្ភារមួយចំនួនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១១គ្រួសារ និងបានសន្យាជួសជុលផ្លូវចំនួន ២ខ្សែរ ក្នុងភូមិកំពុងហ្លួង តាមសំណើរ របស់លោកមេភូមិផងដែរ។