ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយ កម្មករ កម្មការនី ចំនួន ២ភូមិ (ភូមិទន្លេបាទី ភូមិខ្នា) ឃុំក្រាំងធ្នង់


កាលព្រឹកថ្ងៃទី ៥ ខែ មីនា ឆ្នាំ២០១៧ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកបាទី អមដំណើរដោយ ឯកឧត្តម ថោង សុគន្ធ ប្រធានក្រុមការងារចុះជួយ ឃុំក្រាំងធ្នង់ និង សហការី លោក អ៊ុក រី អភិបាលស្រុក លោក ហង្ស វិច្ឆិការាស្សី នាយករងរដ្ឋបាលស្រុក លោកមេឃុំ នាយប៉ុស្ត៍ មេភូមិ បានជួបកម្មករកម្មការនី ចំនួន ១៩៧ នាក់ ស្រី ១៧៨ នាក់ គោលបំណង៖
១-ណែនាំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុង ការបង្កើនការងារ និង ប្រាក់ខែ ជូនកម្មករ
២-អប់រំបញ្ហាគ្រឿងញៀន ដល់បងប្អូនកម្មករ
៣-ការគោរពច្បាប់ចរាចណ៍
៤-ការងារបោះឆ្នោត ក្រុមប្រឹក្សាឃំុ ពេលខាងមុខ
ក្នុងនោះឯកឧត្តមក្រុមការងារ ក៍បានឧបត្ថម្ភថវិកា ១ នាក់ ១០.០០០ រៀល ផងដែរ។

17022498_1267042000050470_7242039790266750285_n 16939345_1267041960050474_5963498936298118389_n 16939603_1267042013383802_2988816997888785057_n