ឯកឧត្តម ឡាយ វណ្ណៈ ជម្រុញឱ្យនាំគ្នាលុបបំបាត់ពាក្យ “ស្ត្រីបង្វិលចង្ក្រានមិនជុំ”
ឯកឧត្តម ឡាយ វណ្ណៈ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវ និងជាអនុប្រធានក្រុមការងាថ្នាក់កណ្តាលចុះជួយស្រុកអង្គរបូរី បានជម្រុញឱ្យនាំគ្នាលុបបំបាត់ពាក្យ “ស្ត្រីបង្វិលចង្ក្រានមិនជុំ” ក្នុងឱកាសដែលអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយនារីឃុំមកពីគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអង្គរបូរី និងអបអរសាទខួបលើកទី ១០៦ ទិវាសិទ្ធនារីអន្តរជាតិ ក្រោមប្រធានបទ ” ស្ត្រីដើម្បីសុខសន្តិភាព និងវឌ្ឍនភាព” នៅការិយាល័យគណបក្សស្រុកអង្គរបូរី នាព្រឹកថ្ងៃ០៥ ខែមីនា ឆ្នាំ២០១៧។
បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះអំពើហឹង្សាលើស្ត្រី ធ្វើយ៉ាងណា កុំឱ្យកើតមានឱ្យសោះ ហើយប្រសិនបើកើតមានត្រូវចាត់វិធាន ការអន្តរាគមន៍ជាបន្ទាន់។
ជាកិច្ចឆ្លើយតបទៅនឹងការយកចិត្តទុកដាក់ចំពោះស្ត្រីពីសំណាក់ថ្នាក់ ដឹកនាំ បងប្អូនសមាជិកនារីគណបក្សប្រជាជនកម្ពុជាក្នុងឃុំអង្គរបូរី ទាំងអស់បានប្តេជ្ញាចិត្តធ្វើយ៉ាងណាជួយដល់គណបក្សដើម្បីយកឈ្នះការបោះឆ្នោតនាពេលខាងមុខឱ្យទាល់តែបាន។