សន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់គណបក្សឃុំអាណត្តិទី៣ឆ្នាំ២០១២-២០១៧ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍឃុំអាណត្តិទី៤ឆ្នាំ ២០១៧-២០២២


ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមសេនាធិការក្រុម ការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តតាកែវ បានអញ្ជើញចូលរួមបើកសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណ បក្សប្រជាជនឃុំធ្លាប្រជុំ អាណត្តិទី០៣ (២០១២~ ២០១៧) និងកំណត់គោលនយោបាយសម្រាប់ អភិវឌ្ឍឃុំ អាណត្តិទី០៤ (២០១៧~២០២២) ។ អង្គសន្និបាតនេះដែរ ប្រារព្ធធ្វើឡើងនៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ នាព្រឹកថ្ងៃទី០៨ មករា ២០១៧ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំ និងស្រុកកោះអណ្តែត រួមនឹងសមាជិ សមាជិការគណបក្សចូលរួមចំនួនជាង៤០០នាក់៕
fb_img_1483854770223 fb_img_1483854778531