ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញសម្ភោធដាក់ ឱ្យប្រើប្រាស់ស្រះទឹក និងសមិទ្ធផលផ្សេងៗទៀតក្នុងវត្តទេពនិម្មិត ហៅវត្តព្រៃគុយ


ស្រះទឹកតម្លៃជាង ៣ម៉ឺនដុល្លារ ដែលជាអំណោយរបស់សប្បុរសជននៅ សហរដ្ឋអាមេរិក និងសមិទ្ធផល ផ្សេងៗទៀត ក្នុងវត្តទេពនិម្មិត ហៅ វត្តព្រៃគុយ ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកោះអណ្តែត ត្រូវបានដាក់សម្ភោធ ឱ្យប្រើប្រាស់ ជាផ្លូវ ការ នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ក្រោមអធិបតី ភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ឯកឧត្តម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា យើងអាចមានថ្ងៃនេះ មានលទ្ធភាពក្នុងការកសាង សមិទ្ធផលផ្សេងៗនាពេលនេះក៏ដោយ សារប្រទេសយើង មានសុខសន្តិភាពពេញលេញ ហើយសន្តិភាព ទាំងនោះគឺកើតឡើយដោយសារមានថ្ងៃ ៧មករា ១៩៧៩ និងនយោបាយ ឈ្នះៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងទូទាំង ប្រទេស។
ឯកឧត្តមបន្តថា ផ្នែកពុទ្ធិចក្រ គឺផ្សារភ្ជាប់ជាមួយផ្នែកអណាចក្រ ដូច្នេះប្រសិនបើពុំមានសន្តិភាព ពុំមានស្ថេរភាព ហើយផ្នែកអណាចក្រ ស្ថិតក្នុងភាពចលាចលពុំមានការអភិវឌ្ឍទេ ផ្នែកពុទ្ធិចក្រក៏ពុំអាចរីកចំរើន បានដែរ។
ជាចុងក្រោយឯកឧត្តមអភិបាលខេត្តក៏បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់បងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិកដែលបានចំណាយធនធានជួយដល់ស្រុកកំណើតរបស់ខ្លួន។
fb_img_1481460838453 fb_img_1481460834374 fb_img_1481460841559 fb_img_1481460844304 fb_img_1481460885187