ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចុះពិនិត្យមើលផ្លូវលំដែលខួចខាត ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក នៅស្រុកទ្រាំង បូរីជលសារ កោះអណ្តែត និងគិរីវង់


ភ្លៀងធ្លាក់ជាបន្តបន្ទាប់បានបណ្តាលឱ្យប៉ះពាល់ដល់ផ្លូវលំមួយចំនួននៅតាមបណ្តាស្រុកនានាក្នុងខេត្តដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ដើម្បីស្វែងយល់ពីស្ថានភាពផ្លូវទាំងនោះឱ្យកាន់តែច្បាស ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យផ្លូវលំដែលខួចខាត ដោយសារ គ្រោះទឹកជំនន់ទឹកភ្លៀងកន្លងមក នៅស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្តែត និងស្រុកគិរីវង់ ដើម្បីធ្វើរបាយការណ៍ និងសំណើសុំថវិកាសម្រាប់ជួសជុលផ្លូវទាំងនោះ សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវទាំងអស់គ្នាដើម្បីជាប្រយោជន៍រួមរបស់បងប្អូន។ ឯកឧត្តមបញ្ជាក់ថាទោះបីផ្លូវនេះរាជរដ្ឋាភិបាលជាអ្នកធ្វើក៏ពិតមែនតែវាក៏ជាកម្មសិទ្ធរបស់បងប្អូនដែរ ហើយគឺបងប្អូនទាំងអស់គ្នានេះហើយជា អ្នកប្រើប្រាស់ផ្លូវនេះប្រចាំថ្ងៃដូច្នេះសូបចូលរួមទាំងអស់គ្នា។

15094413_1167349210019750_2381184246719002513_n 15109458_1167349126686425_5232407562848350271_n 15178186_1167349360019735_2971564763098209924_n 15192581_1167349246686413_9161664212603893415_n 15203279_1167348966686441_5290028164032414855_n