ដោយមានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រឹកថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចុះសំណេះសំណាល និងសួរសុខទុក្ខដល់ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋស្ថិតក្នុងភូមិស្រែជើងរាស្ត្រ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាតំបន់គ្រប់គ្រងដោយអតីតកងទ័ពខ្មែរក្រហមនៅដែលតំបន់នេះមិនទាន់ត្រូវបានធ្វើសមាហរណកម្ម ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។ នាឱកាសនោះឯកឧត្តមបានឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារ ដើម្បីដាក់សម្រួលដល់ការឆ្លងកាត់និងធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានចូលបុណ្យដល់បុណ្យផ្កាសាមគ្គីដល់វត្តស្រែតាលូយចំនួន ១០ម៉ឺនរៀលផងដែរ។