ទូកទីស្តីការគណ:រដ្ឋមន្រ្តីនិងខេត្តតាកែវបានចេញមកភ្នំពេញហើយ


ទូកទីស្តីការគណ:រដ្ឋមន្រ្តីនិងខេត្តតាកែវបានចេញដំណើរពីវត្តឬស្សីជ្រោយ ឃុំរស្សីជ្រោយ ស្រុកមុខកំពូល មក កំពង់ផែថ្មភ្នំពេញ ខាងត្បូងស្ពានជ្រោយចង្វារ ត្រើយខាងលិច ហើយនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។ ដោយឡែកនៅម៉ោង១៦:៣០នាទីនាថ្ងៃនេះដែរ ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី តំណាហដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្ត្រី នឹងនាំយកអំណោយឯកឧត្តមបណ្ឌិតចារ្យ សុខ អាន និង លោកជំទាវ ចំនួន ៧០០កញ្ចប់ ចែកជូនដល់កីឡាករ ទាំងអស់។ បន្ថែមពីនោះក៏នឹងមានសប្បុរសជាច្រើនទៀត នឹងនាំយកអំណោយមួយចំនួនទៀតឧបត្ថម្ភកីឡាករផងដែរ។
img_0376
img_0377
img_0378
img_0379