ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតិឲ្យអជ្ញាធរ ជំនាញពាក់ព័ន្ធ និងតំណាងកម្មករ១៧នាក់ មកពីរោងចក្រហ្គាបូថេក Trading Companyដើម្បីដោះស្រាយបញ្ហាមួយចំនុចដែលមិនទាន់បានការឯកភាពគ្នា រវាងនិយោជក និងបងប្អូនកម្មករដែលបានធ្វើកូដកម្មមិនព្រមចូលធ្វើការ


រសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអនុញ្ញាតិឲ្យអជ្ញាធរ ជំនាញពាក់ព័ន្ធ និងតំណាងកម្មករ១៧នាក់ មកពីរោងចក្រហ្គាបូថេក Trading Company ដែលមានទីតាំងនៅភូមិព្រហូត សង្កាត់តការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាមួយចំនុចដែលមិនទាន់បានការឯកភាពគ្នា រវាងនិយោជក និងបងប្អូនកម្មករដែលបានធ្វើកូដកម្មមិនព្រមចូលធ្វើការដោយស្នើសុំដកលោកស្រី ផាន សុភក្រ័ចេញពីរោងចក្រ។ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមគឺតែងតែគិតគូពីបងប្អូនកម្មករជានិច្ចដោយខិតខំយ៉ាងណាត្រូវតែស្វែងរកអ្នកវិនិយោគិនមក បណ្តាក់ទុនរកស៊ីក្នុងប្រទេសយើងជាពិសេសគឺក្នុងខេត្តតាកែវយើងតែម្តង ជាក់ស្តែងកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តមអភិបាលខេត្តបានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន គឺឯកឧត្តមបានអំពាវនាវដល់អ្នកវិនិយោគិននៅក្នុងទីក្រុងស៊ាងយ៉ាង ពិនិត្យលទ្ធភាព ធ្វើការវិនិយោគនៅក្នុងខេត្តតាកែវ ជាពិសេសលើវិស័យកសិកម្មដូចជា វិនិយោគលើ រោងចក្រផលិតគ្រឿងយន្តកសិកម្ម រោងចក្រផលិតជី កសិកម្ម រោងចក្រផលិតចំណីសត្វ។ស្តែងចេញពីសកម្មភាពទាំងអស់នេះគឺឯកឧត្តមធ្វើអ្វីៗដើម្បីប្រយោជន៏បងប្អូនប្រជាពលរដ្ឋតែទាំងអស់។ ជាលទ្ធផលក្នុងការសម្របសម្រួលនេះគឺបងប្អូនកម្មករបានយល់ព្រមចូលធ្វើការជាធម្មតាវិញនៅសប្តាហ៍ក្រោយ ហើយឯកឧត្តមនិងខិតខំសម្របសម្រួលជាថៅកែរោងចក្រដើម្បីអប់រំអត្តចរិត និងសីលធម៌របស់អ្នកមើលការខុសត្រូវក្នុងរោងចក្រ។
14095919_1088111741276831_6084051368227122167_n 14117703_1088111591276846_2678630152544106867_n 14141729_1088111777943494_2417389486796934673_n 14141891_1088111807943491_5771158027102281789_n 14199207_1088111594610179_1758925022980580038_n