ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចែកអង្ករដល់ប្រជាពលរដ្ឋប្រភេទក្រ១ និងក្រ២ នៅភូមិទួលសាំងក ក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរីចំនួន ៨៤គ្រួសារ


បន្ទាប់ចែកអង្ករនាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥ ជូនប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ ក្នុងភូមិស្ទឹងកំបុត និងភូមិកំពង់ហ្លួង សរុបចំនួន រួចមក នៅរសៀលថ្ងៃដដែលឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវបានបន្តដំណើរ ចុះចែកអង្ករដល់ប្រជាពលរដ្ឋប្រភេទក្រ១ និងក្រ២ នៅភូមិទួលសាំងក ក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរីចំនួន ៨៤គ្រួសារ បន្ថែមទៀតដោយ ០១គ្រួសារទទួលបាន ២៥គ.ក្រ ។
សូមបញ្ជាក់ថាមកទល់ពេលនេះប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ ចំនួន ៥៣៥គ្រួសារហើយនៅភូមិទាំង ៦ ក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរីដែលបានទទួលអំណោយជាអង្ករសរុប ១៣តោន ៣៧៥គ.ក្រ ពីឯកឧត្តមអភិបាលខេត្ត ដែលលោកតែងតែធ្វើចលនាអំពាវនាវដល់សប្បុរសជននានាដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ។
10865906_436411726530319_7745297031636147652_o 11110866_436411436530348_8243738203735417783_o 11165128_436411883196970_7614364825875321755_o 11218195_436411706530321_6472453320795096182_o 11312871_436411786530313_3230576734688283782_o