ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចាត់ទុកអតីតយុទ្ធជនជាវីរជនរបស់ជាតិពិតប្រាកដ និងប្រកាសពីការផ្តល់ធ្លីជូនដល់អតីតយុទ្ធជនចំនួន១០០នាក់ ដែលពុំមាន ដីធ្លី ផ្ទះសម្បែង និងទីទាល់ក្រពិតប្រាកដ


នៅក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់អតីតយុទ្ធជន ចំនួន៣៩០នាក់ នៅតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ព្រឹកថ្ងៃទី ០៨ វិច្ឆិកា ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានចាត់ទុកបងប្អូនអតីតយុទ្ធជនទាំងអស់គឺជាវីរជនដ៏ពិតប្រាកដរបស់ជាតិ ដែលបានយកទ្រូងទៅពាំងគ្រាប់ លៈបងសាច់ស្រស់ ឈាមស្រស់ ក្នុងការការពារការវិលត្រឡប់មកវិញនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចូលរួមថែរក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស។
ក្នុងឱកាសនោះឯកឧត្តមក៏បានប្រកាសពីការផ្តល់ដីធ្លីជូនដល់អតីតយុទ្ធជនចំនួន១០០នាក់ ដែលពុំមាន ដីធ្លី ផ្ទះសម្បែង និងទីទាល់ក្រពិតប្រាកដ ដើម្បីឲ្យពួកគាត់បានរស់ នៅសមរម្យ និងមានដីធ្លី សម្រាប់ធ្វើស្រែចម្ការដើម្បីចិញ្ចឹមជីវិត ហើយក្នុងអាណត្តិដែល ឯកឧត្តមនៅជា អភិបាលខេត្តតាកែវ ឯកឧត្តមសន្យាថា និងរកដីធ្លីដល់ អតីត យុទ្ធជនបានរស់នៅ និងស្នាក់អាស្រ័យ ។
ក្រៅពីការប្រកាសផ្តល់ដីធ្លីដល់អតីតយុទ្ធជនទាំង១០០នាក់ ដែលពុំមាន ផ្ទះសម្បែង និងដីធ្លីនោះ ឯកឧត្តម ឡាយ វណ្ណៈ គ្រោងនឹងធ្វើសំណើសុំ សម្តេច តេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត លើការសាងសង់ផ្ទះសម្បែង ដល់ អតីយុទ្ធជន ព្រមទាំងស្នើសុំបង្កើតភូមិអតីយុទ្ធជន នៅឯស្រុកត្រាំកក់ ក្នុង ឃុំត្រពាំងក្រញូង តំបន់ជើងភ្នំដំរីរមៀល ៕
fb_img_1478594770936 fb_img_1478594773135 fb_img_1478594775503 fb_img_1478594786386