យើងជាខ្មែរតែមួយត្រូវតែចេះចែករំលែក និងជួយគ្នាទៅវិញទៅមកដោយមិនប្រកាន់និន្នាការនយោបាយឡើយ នេះជាប្រសាសន៍របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះចែកអង្ករដល់ ប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ ១ និងក្រ២ ចំនួន ១៦១គ្រួសារ នៅក្នុងភូមិកំពង់ហ្លួងចំនួន ៨៣គ្រួសារ និងភូមិស្ទឹងកំបុតចំនួន ៧៨គ្រួសារ ក្នុងឃុំអង្គរបុរី ស្រុកអង្គរបុរី នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥។
នាឱកាសនោះឯកឧត្តមក៏បានសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងពីការយកចិត្តទុក្ខដាក់ របស់រាជរដ្ឋាភិបាលចំពោះ ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថាយើងជាខ្មែរតែមួយត្រូវចេះជួយគ្នាទៅវិញទៅមកទាំងអស់ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយជាពិសេសមិនត្រូវលាបព័ណ៌គ្នាថាជាអាយ៉ងឬជាអ្វីឡើយព្រោះការលាបព័ណ៌គ្នានេះអាចធ្វើឱ្យមានការ បែកបាក់គ្នានៅក្នុងសង្គមជាតិរបស់យើង។ យើងត្រូវតែរួបរួមគ្នាជាមហាគ្រួសារខ្មែរហើយពួតដៃគ្នាកសាង និងអភិវឌ្ឍ សង្គមជាតិរបស់យើងឱ្យរីកចំរើនជានិច្ចនិរន្ត។