ឯកឧត្តម ឡាយ វណ្ណៈ ដៃម្ខាងកសាងរចនាសម្ព័ន្ធ ដៃម្ខាងខិតខំយកចិត្តទុកដាក់បម្រើបងប្អូនប្រជាពលរដ្ឋ


មានប្រសាសន៍នៅក្នុងឱកាសចុះចែកអង្ករដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ១ និងក្រ២ ចំនួន ៣៣២គ្រួសារ ក្នុងឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវនាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍន៍ខេត្ត និងបម្រើបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវ ដោយដៃម្ខាងរបស់ ឯកឧត្តមនឹងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងខេត្ត រីឯដៃម្ខាងទៀតនឹងយកចិត្តទុកដាក់បម្រើបងប្អូន។
ឯកឧត្តមបានបន្ថែមថាទោះបីអង្ករដែលចែកជូនបងប្អូននាពេលនេះមិនច្រើនក្តីតែជាការចូលរួមក្នុងការសម្រួលនៅភាពខ្វះ ខាតរបស់បងប្អូនមួយកម្រិត ហើយវាជាការបញ្ជាក់ពីការគោរព ស្រលាញ់ និងយកចិត្តទុកដាក់របស់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ចំពោះបងប្អូន។
អង្ករដែលបងប្អូនទាំង ៣៣២គ្រួសារទទួលបាននាពេលនេះមានចំនួន ២៥គ.ក្រ ក្នុង ១គ្រួសារដែលបានមកពីការឧបត្ថម្ភ របស់លោកឧកញ៉ា សៀង សុភ័ក្រ្ត។
11017355_460212107483614_9013304159656298333_o 11411933_460211904150301_1946296602036476150_o 11698819_460212877483537_3955961165187981121_o 11713759_460212230816935_5770109271620101886_o 11722492_460212344150257_3480807832191952984_o