វេទិការផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី០២ អាណត្តិទី០២ក្នុងស្រុកអង្គរបូរី


វេទិការផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី០២ អាណត្តិទី០២ប្រារព្វឡើងក្នុងគោលបំណងៈ
១.ការកែលម្អនូវប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន
២. ការជំរុញអភិវឌ្ឍសេដ្ខកិច្ច និងសង្គមកិច្ចនៅមូលដ្ឋាន
៣. ការរួមចំណែកកាត់បន្ថយភាំពក្រីក្រនៅទូទាំងប្រទេសកម្ពុជា។
ដូច្នេះនៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត តំណាង ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ចើញជាអធិបតីក្នុងពិធីវេទិការផ្សព្វផ្សាយ នឹងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តតាកែវ អាណត្តិទី០២ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោក លោកស្រី មន្រ្តីរាជការ និងបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកអង្គរបូរី ដើម្បីដោះស្រាយបញ្ហាមួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែងស្ពាន សង់ពីឈើនៅភូមិព្រែកតាផ ឃុំ គោកធ្លក ដែលចំណាយអស់ថវិកាចំនួន ៦លានរៀល ត្រូវបានដោះស្រាយជូនសម្រាប់បងប្អូន និងសិស្សានុសិស្ស ធ្វើដំណើរឆ្លងកាត់។
fb_img_1478515762241 fb_img_1478515809484 fb_img_1478515824580 fb_img_1478515834591