ព្រឹកថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៥ មានពិធីប្រកាសចូលកាន់មុខតំណែង លោក ណុប នី ជាប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តតាកែវ។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខុម ភគវន្តមុន្នី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងប្រតិភូអមដំណើរ ឯកឧត្តម ស្រី បេន ប្រធានក្រុមប្រឹក្សាខេត្តតាកែវ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ។