នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានបន្តដោះស្រាយ បញ្ហាចំនួន៣ ដែលមិនទាន់មានការឯកភាពគ្នារវាងនិយោជក និង បងប្អូនកម្មករ កម្មការិនីរោងចក្រ ហុង សេន (ថេកស្តាយ) ខេមបូឌា។ ឯកឧត្តមបានលើកឡើងថាក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំបានខិតខំធ្វើអ្វីៗទាំងអស់ដើម្បី បម្រើបងប្អូន គិតពីសុខទុក្ខ គីតពីជីវភាពរបស់បងប្អូនជានិច្ច ហើយខ្ញុំមិនចង់ឃើញរោងចក្រក្នុងខេត្តតាកែវត្រូវបានបិទទ្វារ នាំឲ្យបងប្អូនមិនមានការងារធ្វើនោះទេ ធ្វើឲ្យខាតប្រយោជន៏បងប្អូនទាំងអស់គ្នា។
ជាលទ្ធផលគឺខាងរោងចក្របានយល់ព្រមផ្តល់ជូនដូចតទៅៈ
១. ក្រុមហ៊ុនឯកភាពគិតប្រាក់ឈ្នួល៥០% បូកទាំងប្រាក់អត្ថប្រយោជន៏ផ្សេងៗទៅតាមច្បាប់ស្តីពីការងារ ពោលគឺប្រាក់ខែទាំង១២ខែមកគណនាជាមធ្យមភាគដើម្បីគិតជូនកម្មការិនីដែលដាក់ច្បាប់ឈប់សម្រាកសម្រាលកូន និងបើកជូនមុនទាំង៣ខែតែម្តង(ចំពោះករណីដែលកម្មការិនីធ្វើការបាន១ឆ្នាំឡើងទៅ) ហើយអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ទៅ។
២. ក្រុមហ៊ុនឯកភាពផ្តល់ថ្លៃបាយថ្ងៃត្រង់ចំនួន១,០០០រៀលក្នុង១ពេលក្នុង១នាក់ ដោយនឹងអនុវត្តនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦(ជូនចំពោះនិយោជិកដែលធ្វើការពេញម៉ោង ៨ម៉ោង/ថ្ងៃ)។
៣. ក្រុមហ៊ុនឯកភាពផ្តល់ថ្លៃធ្វើដំណើរ១ដុល្លារទៀតក្នុង១ខែ សរុបបាន ៨ដុល្លារក្នុង១ខែ ដោយអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។
ប៉ន្តែខាងបងប្អូនកម្មករ កម្មការិនីស្នើសុំមានៈ
១. សុំក្រុមហ៊ុនផ្តល់ថ្លៃបាយថ្ងៃត្រង់ចំនួន១,០០០រៀលក្នុង១ពេលក្នុង១នាក់ ដោយនឹងអនុវត្តនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥
២. សុំក្រុមហ៊ុនផ្តល់១០ដុល្លារក្នុង១ខែថ្លៃធ្វើដំណើរ