ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ អនុញ្ញាតឲ្យតំណាងបងប្អូនកម្មកររោងចក្រ ហុង សេន (ថេក ស្តាយ) ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ចូលជួបដើម្បីដោះស្រាយបញ្ហាដែលនៅសល់ពីលើកមុន


“ក្នុងនាមរដ្ឋបាលសាលាខេត្តតាកែវ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់គឺតែងតែគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនកម្មករ កម្មការិនី ក្នុងធ្វើការងារប្រកបរបរចិញ្ចឹមជិវិតរបស់បងប្អូន ជាពិសេសខិតខំផ្តល់ផលិតភាពជូនរោងចក្រឲ្យបានច្រើន ពីព្រោះរោងចក្រ គឺជាឆ្នាំងបាយរបស់បងប្អូន ហើយឥលូវរោងចក្រគឺបានមកដល់មុខផ្ទះរបស់បងប្អូនហើយ អ្វីៗដែលកើតមានទាំងអស់នេះ គឺស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលសម្តេច បានខិតខំទាក់ទងវិនិយោគិនគ្រប់ប្រទេសទាំង សូមមកបន្តាក់ទុននៅប្រទេសយើង ដើម្បីបងប្អូនយើងមានជីវភាពកាន់តែ ល្អប្រសើរឡើង” នេះគឺប្រសាសន៏របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ដែលឯកឧត្តមបាន អនុញ្ញាតឲ្យតំណាងបងប្អូនកម្មកររោងចក្រ ហុង សេន (ថេក ស្តាយ) ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ចូលជួបដើម្បីដោះស្រាយបញ្ហាដែលនៅសល់ពីលើកមុន ដោយមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ និងកំម្លាំងមាន សមត្ថកិច្ច នៅសាលប្រជុំសាលាខេត្តតាកែវ នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ លើសពីនេះឯកឧត្តមអភិបាលក៏បាននែណាំឲ្យមន្ទីរជំនាញ ជាពិសេសមន្ទីរការងារត្រូវចុះត្រួតពិនិត្យគ្រប់រោងចក្រទាំងអស់ ក្នុងខេត្តតាកែវ ដើម្បីដោះស្រាយបញ្ហាផ្សេងៗទៀតដែលបងប្អូនបានលើកជាសំនូមពរ។
12182958_495075743997250_8788110347576225764_o 12185088_495075770663914_7802259809183855375_o 12188085_495075817330576_5594387312278674528_o 12194915_495075460663945_546256042499002873_o 12195046_495075587330599_3562143554075391567_o