ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បាននាំមកនូវអង្ករ និងមីជូនដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ ១ និងក្រ ២ ចំនួន ២០៥គ្រួសារ នៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ


ភាពប៉ិនប្រសព្វ និងវៃឆ្លាតក្នុងការទំនាក់ទំនង ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បាននាំមកនូវអង្ករ និងមីជូនដល់ប្រជាពលរដ្ឋក្រីក្រប្រភេទក្រ ១ និងក្រ ២ ចំនួន ២០៥គ្រួសារ នៅក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវដោយមួយគ្រួសារទទួលបាន អង្ករ ២៥ គ.ក្រ និងមី ១កេស សរុបចំនួន ៥,១២៥ គ.ក្រ និងមី ២០៥កេស។ ក្នុងនោះអង្ករចំនួន ៣តោន បានទទួលពីអំណោយសប្បុរសធម៌របស់ក្រុមអាជីវករថៃ ដែលមកចូលរួម តាំងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា-ថៃ នៅខេត្តតាកែវ តាមរយៈការស្នើសុំរបស់ឯកឧត្តមអភិបាលខេត្ត រីឯ ២តោន ១២៥ គ.ក្រ រួមទាំងមី ២០៥កេស ទៀតគឺជាអំណោយផ្ទាល់របស់ឯកឧត្តម។
ឆ្លៀតឱកាសដែលអញ្ជើញជាអធិតីក្នុងពិធីចែកអំណោយនេះ ដែលបានប្រព្រឹត្តទៅនៅបរិវេណសាលាក្រុងដូនកែវ នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើរបងប្អូនឱ្យចេះស្រលាញ់រាប់អានគ្នា ជាមួយអ្នកជិតខាងរបស់ខ្លួនក៏ដូចជាប្រទេសជិតខាង ពីព្រោះការចងមិត្តតែងតែប្រសើរជាជាងការចងសត្រូវ។
10841739_477400859098072_923268483579015861_o 11907827_477400802431411_8161467010857838174_o 11921776_477401305764694_5567496366170511480_o 11924357_477400975764727_9067930286499836833_o 11951659_477400719098086_3327987664721002735_o