ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញពិនិត្យមើលការបំពាក់ធុងសម្រាមនៅសួនច្បារ មាត់បឹងតាកែវដើម្បីថែរក្សាអនាម័យ បរិស្ថាននៅទីសាធារណៈ ក្នុងក្រុងដូនកែវ


ល្ងាចថ្ងៃទី០២ កញ្ញា ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ប្រធាន អនុប្រធានមន្ទីអង្គភាពជុំវិញខេត្ត និងកងកម្លាំង ទាំងបីប្រភេទ បានអញ្ជើញពិនិត្យមើលការបំពាក់ធុងសម្រាមនៅសួនច្បារ មាត់បឹងតាកែវដើម្បីថែរក្សាអនាម័យ បរិស្ថាននៅទីសាធារណៈ ក្នុងក្រុងដូនកែវក៏ដូចជាការត្រៀមខ្លួន ប្រលងប្រណាំងទីក្រុងស្អាតផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានណែនាំឲ្យប្រជាពលរដ្ឋរួមគ្នា ថែរក្សាអនាម័យ បរិស្ថាន ត្រូវបោះសម្រាមចូលក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ ដើម្បីទីក្រុងរបស់យើងជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាត ហើយក៏ដើម្បីសុខភាព របស់ប្រជាពលរដ្ឋក្នុងក្រុងដូនកែវយើងទាំងមូលផងដែរ។
10406718_321839074654252_1073995666447128389_n 10447864_321838834654276_8604931575037423761_n 10623051_321840961320730_3872939216857699629_n 10647092_321839004654259_1347270020975622989_n 10659224_321838491320977_85193204284384904_n