ឯកឧត្តម ជា វ៉ាន់ដេត ទីប្រឹក្សារាជរដ្ឋាភិបាល និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកបាទី ឯកឧត្តម នួន បូផល ប្រធានក្រុមការងារចុះជួយឃុំពត់សរ ឯកឧត្តម សារុន រ៉ាឌី ឯកឧត្តម កឹម រ័ត្នពិសិដ្ឋ លោក អ៊ុក រី អភិបាលស្រុកព្រមទាំង ក្រុមការងារ បានចុះពិនិត្យការហាត់សម និង លើកទឹកចិត្ត ដល់កីឡាទូកង បាទីសុខសែនជ័យ ។កម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ ២០១៦ នៅវត្តព្រៃជា ឃុំពត់សរ ស្រុកបាទី នៅក្នុងពិធីជួបសំណេះសំណាល ជាមួយ កីឡាករប្រណាំង ទូកង ដែលកំពុងហ្វឹកហ្វាត់ ត្រៀមប្រកួតនៅថ្ងៃខាងមុខ ក្នុង ឱកាសនោះ ឯកឧត្តម បានឧបត្ថម្ភ កីឡាករនូវ ថវិកា ១, ៧២០, ០០០ រៀល និងជួសជុលកែលម្អទូក ១, ៣៦០,០០០រៀល (សុរប ៣,០៨០,០០០រៀល) និងលើកទឹកចិត្តកីឡាករម្នាក់ ១០០ដុល្លា បើសិនជាឈ្នះ ការប្រណាំង បានចំណាត់ ថ្នាក់លេខ ១ បើលេខ ២ ម្នាក់ ៥០ដុល្លា ។