ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ ទទួលអំណោយអង្ករចំនួន ២០តោន ពីរោងម៉ាស៊ីនកិន ស្រូវ ហ្គោលដិន ដូនកែវ រាយស៍មីល


“យើងនឹងប្រើប្រាស់អង្ករដែលជាអំណោយនេះឲ្យចំទិសដៅ ដោយផ្តល់ ជូនឲ្យដល់ដៃប្រជាពលរដ្ឋ និងក្រុមគ្រួសារ កងកំលាំងប្រដាប់អាវុធ ដែល ក្រីក្រពិតប្រាកដ” នេះជាប្រសាសន៍របស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ ទទួលអំណោយអង្ករចំនួន ២០តោន ពីរោងម៉ាស៊ីនកិន ស្រូវ ហ្គោលដិន ដូនកែវ រាយស៍មីល នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិជ្រេស សង្កាត់រការក្នុង ក្រុងដូនកែវ ដោយមាន ការចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការសាលាខេត្ត និងលោក លោកស្រីជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត។
ឯកឧត្តមបានបន្ថែមទៀតថា ឯកឧត្តមនិងខិតខំគៀងគរធនធានបន្ថែម ទៀតដើម្បីអភិវឌ្ឍន៍ខេត្តតាកែវរបស់យើង ជាក់ស្តែងឆ្នាំនេះយើងមាន គម្រោងកសាង និងជួសជុលផ្លូវមួយចំនួនបន្ថែមទៀតក្នុងក្រុងដូនកែវ ព្រមទាំងមានគម្រោង ស្តារបឹងតាកែវ ដែលជាប្រភពទឹកយ៉ាងសំខាន់ សម្រាប់ប្រើប្រាស់ក្នុងក្រុងដូនកែវក្នុងពេលឆាប់ៗខាងមុខនេះ។
10487406_308896712615155_6462420180911881877_n 10525365_308897192615107_5221165108693111145_n 10544397_308896875948472_4295880215418163336_n 10559958_308897435948416_7941948528064156100_n 10590434_308897412615085_5664933000320804516_n