គួររំលឹកដែរថាកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ មានអគ្គីភ័យមួយបានកើតឡើងក្នុងផ្សារតាកែវនិងបានរលត់ទៅវិញ ក្រោមការជួយសហការគ្នារបស់អាជ្ញាធរ អាជីវករ និងបងប្អូនប្រជាពលរដ្ឋក្នុងការពន្លត់អគ្គីភ័យនេះ បណ្តាលឲ្យខូចខាតតូប ចំនួន០៣តូប ដោយមើលឃើញពីភាពលំបាករបស់បងប្អូនអាជីវករ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោក អភិបាលរងខេត្ត លោកនាយករដ្ឋបាលលោកមេបញ្ជាការ កងរាជ អាវុធហត្ថ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកស្នងការខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត លោកអភិបាល អភិបាលរងក្រុង បានអញ្ជើញចុះសូរសុខទុក្ខអាជីវករផ្សារតាកែវ និងបាននាំយកថវិកា ជាអំណោយ របស់ឯកឧត្តម ឡាយ វណ្ណៈ ចំនួន $ ៧០០ សប្បុរជនមន្ទីរជុំវិញខេត្ត អាជីវករក្នុងផ្សារតាកែវ សរុបចំនួន ២ ៣៧០ ០០០ រៀល ទៅជូនបងប្អូនអាជីវករចំនួន ០៣តូបដែលទទួលរងការឆេះនោះរួមមានៈ
១. លោកស្រី ស្រី មុំ
២. លោកស្រី ផល្លី (ហៅ ស្រីទូច)
៣. លោកស្រី អ៊ី យឿន