ការផ្សារភ្ជាប់យ៉ាងស្អិតរមួតរវាងថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាកត្តាសំខាន់បំផុតដើម្បីបានយល់ដឹងឱ្យបានច្បាស់ពីសុខទុក្ខប្រជាពលរដ្ឋ។ នេះជាគោលការណ៍ដែលឯកឧត្តម ឡាយ វណ្ណ: អភិបាលខេត្តតាកែវ តែងតែប្រកាន់ភ្ជាប់ ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ ដូច្នេះពីការងារដ៏មមាញឹកនាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ ឯកឧត្តមបានឆ្លៀត ឱកាសដឹកនាំមន្ត្រីរាជការដើម្បីចុះសំណេះសំណាលជាមួយអាជីវករលក់ដូនៅផ្សាតាកែវ។