ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តតាកែវ


រសៀលថ្ងៃទី ១២ កុម្ភះ ឆ្នាំ២០១៥នៅសាលប្រជុំមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តបានរៀបចំពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៤ និងទិសដៅភារកិច្ចសម្រាប់អនុវត្តបន្តឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តតាកែវ ដែលមាន រយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី ១១ ខែកុម្ភះ ឆ្នាំ២០១៥ ដល់ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៥ ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាំវប្រតិភូអមដំណើរ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណអភិបាល ខេត្តតាកែវ ឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវីញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រួមនឹងមន្ត្រីដែលមានការពាក់ព័ន្ធ នានានៅទូទាំងខេត្តសរុប ២៩១នាក់។
ក្រោយពីស្តាប់របាយណ៍ការនៃអង្គសន្និបាតរបស់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តរួចមក ឯកឧត្តមគណៈអធិបតី បានមានប្រសាសន៍ថា សន្និបាតប្រចាំឆ្នាំនេះគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះរដ្ឋបាលខេត្តក្នុងការពិនិត្យមើល ពីលទ្ធផលការងារដែលទទួលបាននាពេលកន្លងមក និងពិភាក្សាដើម្បីលើកទិសដៅអនុវត្តបន្តនាឆ្នាំបន្ទាប់ឱ្យចំគោលដៅ និងមានប្រសិទ្ធិភាព។ ឯកឧត្តមក៏បានផ្តែផ្តាំដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាទទួលខុសត្រូវ និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបន្ថែមទឿត ព្រមទាំងរួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធិភាព។
10268657_394249677413191_5170982350345701017_n 10923268_394249820746510_1038993817038691501_n 10991246_394249680746524_4065407450104060676_n 10994243_394249780746514_2125038638780568410_n 10997329_394249794079846_600695607196873786_n