ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៥ ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្តតាកែវ និងអញ្ជើញអមដំណើរដោយ លោក អ៊ុយ សំអាត អនុប្រធានមន្ទីរអប់រំ យុវជណ និងកីឡាខេត្តតាកែវ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្សនៃវិទ្យាល័យជា ស៊ីម តាកែវ។ ក្នុងពិធីនេះដែរឯកឧត្តម បានពាំនាំការផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស ពីសំណាក់ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមបានបង្ហាញថាប្រទេសយើងមានការអភិវឌ្ឍន៏លើគ្រប់វិស័យ មានសុខសន្តិភាព មានឯកភាពជាតិ ដែលទាំងអស់នេះគឺដោយសារតែការដឹកនាំរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ដែលបានតស៊ូជំនះគ្រប់ការលំបាកដើម្បីជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់ខ្លួន ដូច្នេះប្អូនៗដែលជាយុវជន ជាអ្នកបន្តវេនត្រូវខិតខំរៀនសូត្រដើម្បីក្លាយជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ។ ឯកឧត្តមក៏បាននាំយកថវិកាចំនួន ៣ ៥០០ ០០០រៀល ដែលជាអំណោយរបស់ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន មកជូនប្អូនៗសិស្សានុសិស្ស។