ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអមដំណើរដោយលោក មូលវិចិត្រ អភិបាលក្រុងដូនកែវចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៨២៧សន្លឹកជូនប្រជាពលរដ្ឋ ក្នុងសង្កាត់បារាយណ៏ ក្រុងដូនកែវ


អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន៨២៧សន្លឹក ត្រូវបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៨២៧នាក់ ដោយមិនប្រកាន់និន្នាការនយោបាយ ទាំង១៤ភូមិ ក្នុងសង្កាត់បារាយណ៏ ក្រុងដូនកែវ ខេត្តតាកែវ នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងអមដំណើរដោយលោក មូលវិចិត្រ អភិបាលក្រុងដូនកែវ។ ក្នុងពិធី នេះឯកឧត្តមអភិបាល បានមានមតិសំណេះសំណាលជាមួយ លោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាន ដោយបានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំប្រទេសយើងមានការអភិវឌ្ឍលើគ្រប់វិស័យ មានការរីកចម្រើន មានសន្តិភាព រួមសុខរួមទុក្ខ មិនដែលរត់ចោលបងប្អូនទេ ជាពិសេសគឺមានឯកភាពជាតិ ដែលខ្មែរយើងបានបាត់បង់តាំងពីក្រោយសម័យអង្គរមកម្លេះ។
ឯកឧត្តមអភិបាលបានសំណូមពរ សូមលោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋក្រោយពេលបានទទួលហើយ ត្រូវចេះថែរក្សាអត្តសញ្ញាណប័ណ្ណឲ្យបាលល្អពីព្រោះវា មានតម្លៃណាស់ និងមានសុពលភាពរហូត១០ឆ្នាំ លើសពីនេះឯកឧត្តមអភិបាលបានបានសំណូមពរសូមយើងកុំលាបព៌ណឲ្យ
គ្នា ថាខ្មែរនេះ ខ្មែរនោះពីព្រោះយើងជាខ្មែរតែមួយ ត្រូវចេះសាមគ្គីគ្នា ចេះរួមរស់ជាមួយគ្នា។ ជាចុងក្រោយឯកឧត្តមបានដីគ្រួសក្រហមចំនួន ២០ឡាន ដើម្បីជួសជុលផ្លូវពីចុងថ្នល់រហូតដល់វត្តបារាយណ៏ និងឧបត្ថម្ភសំលៀកបំពាក់ចំនួន១២កំប្លេរជូនដល់ប្រជា ការពារក្នុងសង្កាត់បារាយណ៏។
10256480_490039997834158_2540522530626432083_o 11802547_490039314500893_2109115946472466002_o 12080083_490039611167530_5945437882143377709_o 12091389_490039994500825_5187836011308353714_o 12132490_490040264500798_35711692513491330_o