ល្ងាចថ្ងៃទី ៣០ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាទី អមដំណើរដោយ ឯកឧត្តម សារ៉ុន រ៉ាឌី អនុប្រធានក្រុមការងារចុះជួយឃុំត្នោត និងលោក អ៊ុក រី ប្រធានបក្សស្រុក លោក ហង្ស វិច្ឆិការាស្សី សមាជិកបក្ស បានចុះពិនិត្យមើលស្លាកគណបក្ស តាមបណ្តោយផ្លូវជាតិលេខ ២ ដែលបានលើកថ្មី (៣.៥០ x ២.៥០) ជាការឧបត្ថម្ភ របស់ឯកឧត្តម ជា វ៉ាន់ដេត និងក្រុមការងារ។