ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រី ដោយមានការសហការ និងសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានរៀបចំការ ប្រលងជ្រើសរើសនិសិ្សតអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រចំនួន ៣០០កន្លែង ដែលផ្តល់ជូនដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ដោយមានការចូលរួមប្រលងប្រជែងពីបេក្ខជនសរុបចំនួន ១,០០០នាក់ ត្រូវបានរៀបចំ នៅមជ្ឍមណ្ឌលគរុកោសល្យភូមិភាគតាកែវ ស្ថិតក្នុងក្រុងដូនកែវខេត្តតាកែវ។
កម្មវិធីប្រលងនេះត្រូវបានអញ្ជើញចូលរួមបើ់កវិញ្ញាសារ និងត្រួតពិនិត្យដោយ ឯកឧត្តម សុខ ផេង រដ្ឋលេខាធិការក្រសួង សុខាភិបាល ឯកឧត្តម ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ។