ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចូលរួមពិធិបុណ្យពុទ្ធាភិសេកព្រះពុទ្ធ ២៨អង្គ សាងអំពីថ្មភក់ នៅវត្តសីហរតនរាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ


តាមរយៈការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាបានធ្វើឱ្យប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ដែលធ្វើឱ្យប្រជាពលរដ្ឋមាន សិទ្ធសេរីភាពពេញលេញក្នុងការប្រកបរបររកស៊ី ក៏ដូចជាការគោរពប្រតិបត្តិសាសនាទៅតាមជំនឿរៀងៗខ្លួន នាំឱ្យ វិស័យវប្បធម៌ និងសាសនាមានការរីកចម្រើនជាលំដាប់ជាពិសេសព្រះពុទ្ធសាសនាដែលត្រូវរាជរដ្ឋាភិបាល ចាត់ទុកជាសាសនារបស់រដ្ឋ។ ជាក់ស្តែងរយៈពេលបីថ្ងៃកន្លងមកនេះគឺពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ នៅវត្តសីហរតនរាម ស្ថិតក្នុងសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រារព្វពិធីបុណ្យដ៏ធំមួយ គឺពិធិបុណ្យពុទ្ធាភិសេក ព្រះពុទ្ធ ២៨អង្គ សាងអំពីថ្មភក់ ដោយមានការអញ្ជើញកាត់ខ្សែរបូពីសំណាក់ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ព្រមទាំងប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករចូលរួមក្នុងការឧទ្ទិសកុសល្យផលបុណ្យប្រកបដោយទឹកចិត្តជ្រះថ្លា និងសប្បាយរីករាយក្រៃលែង។
12356925_506688539502637_3593442999987642838_o 12363065_506688909502600_9159732956693996924_o 12366129_506688829502608_3240962943201749669_o 12370671_506688602835964_6263563127087432939_o 12378118_506688826169275_448253227590050150_o