ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោក មូល វិចិត្រ អភិបាលក្រុងដូនកែវ បានអញ្ញើញជាអធិបតីក្នុងពិធីផ្តល់អាហារូបករណ៍ដល់និសិ្សតឆ្នើម ចែកប័ណ្ណសរសើរដល់និសិ្សត ចំណាត់ថ្នាក់លេខ ១.២.៣ ប្រចាំមហាវិទ្យាល័យនីមួយៗ និងផ្តល់ប័ណ្ណសរសើរចំពោះសាស្រ្តាចារ្យឆ្នើមដែលបាន ប្រព្រឹត្តទៅនៅសកលវិទ្យាល័យបៀលប្រាយ សាខាខេត្តតាកែវ ស្ថិតក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សាស្ត្រាចារ្យទាំងអស់ដែលបានខិតខំបណ្តុះបណ្តាលនិស្សិតនៅក្នុងខេត្តតាកែវ ព្រមទាំងបានអបអរសាទរដល់និស្សិតឆ្នើមដែលជាជ័យលេភីទាំងអស់ក្នុងពេលនេះ។ បន្ថែមពីនោះឯកឧត្តមក៏បានផ្តាំផ្ញើរប្អូនៗនិស្សិតទាំងអស់ត្រូវខិតខំធ្វើការស្វ័យសិក្សាឱ្យបានច្រើនដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួនព្រោះថាសាស្រ្តាចារ្យបង្រៀនប្អូនៗបានតែមួយផ្នែកប៉ុណ្ណោះរីឯមួយផ្នែកទៀតទាមទារឱ្យមានការសិក្សាស្រាវជ្រាវពីសំណាក់និស្សិតខ្លួនឯងផ្ទាល់ ដូច្នេះសូមប្អូនៗយកចិត្តទុកដាក់ការពន្យល់របស់សាស្ត្រាចារ្យ និងខិតខំសិក្សាស្រាវជ្រាវ ឱ្យបាន ច្រើនដើម្បីខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីសង្គមជាតិរបស់យើង ជាពិសេសត្រៀមខ្លួនឱ្យបានរួចជាស្រេចសម្រាប់ប្រកួត ប្រជែងក្នុងទីផ្សារការងារនៅពេលសមាហរណកម្មអាស៊ាននាដំណាច់ឆ្នាំ២០១៥ខាងមុខនេះ។