ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំង ទាំងបីប្រភេទនៅក្នុងខេត្ត បានអញ្ញើញចូលរួមកាន់បិណ្ឌនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ


ល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោកនាយករដ្ឋបាល សាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំងកងកម្លាំង ទាំងបីប្រភេទនៅក្នុងខេត្ត បានអញ្ញើញ ចូលរួមកាន់បិណ្ឌនៅវត្តតុំ ស្ថិតក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបាននាំមកនូវទេយ្យវត្ថុមួយចំនួនដូចជា៖ មី ០៥កេស ទឹកក្រូច ០៥កេស ទឹកសុទ្ធ ០៥កេស ស្កសរ ០៥គ.ក្រ តែ ០២គ.ក្រ អង្ករ ២០០គ.ក្រ និងថវិកាសរុប ៩២ម៉ឺនរៀល និង១១០ដុល្លារ ព្រមទាំងជូនថវិកាដល់ លោកយាយ លោកតាជាសីលវ័ន្ត សីលវត្តី ចំនួន ៤០០នាក់ ម្នាក់ៗ ១០,០០០រៀល។
ក្នុងឱកាសនោះឯកឧត្តមក៏បានសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋថា ក្នុងនាមឯកឧត្តមជាអភិបាលខេត្ត នឹងខិតខំធ្វើការទៅតាមបំណាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយប្រឹងប្រែងបម្រើរាស្រ្តឲ្យបានល្អដាច់ខាតមិនតាំងខ្លួន ជាចៅ ហ្វាយរបស់រាស្ត្រឡើយពីព្រោះអភិបាលខេត្តគឺ ជាអ្នកបម្រើរាស្ត្រ។ ឯកឧត្តមនឹងខិតខំចុះឱ្យបានគ្រប់ឃុំទាំង១០០ទូទាំងខេត្តតាកែវដើម្បីបានដឹងពីសុខទុក្ខរបស់ ប្រជាពលរដ្ឋកាន់តែច្បាស់ថែមទៀត។
ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើរលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសុខភាពឱ្យបានល្អ និងសូមជូនពរសុខភាពល្អ សិរីសួស្តីគ្រប់ក្រុមគ្រួសារ ជាពិសេសជួបនូវពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
10402428_329286453909514_8804224644239387772_n 10612643_329287157242777_7924399256443408366_n 10616693_329287223909437_8117124738789012839_n 10629766_329287220576104_3647570080043538994_n 10710902_329286770576149_3410843407817313109_n