ព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត នាយករដ្ឋបាល នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធ ឯកឧត្តម ឧត្តមសេនីយ៏ទោ សាយ សារុន មេបញ្ជាការប្រតិបត្តិការសឹករងខេត្តតាកែវ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤ ដោយរោគផ្តាសាយសើរើឡើងវិញ។ សូមបញ្ជាក់ថាសពឯកឧត្តម តំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ឯកឧត្តម ស្ថិតក្នុងភូមិ ស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ និងបូជានៅយប់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៤ នៅវេលាម៉ោង ២២៖០០នាទីយប់។