ត្រឹមរយៈពេលតែ២ឆ្នាំជាងសោះ ឯ.ឧ ឡាយ វណ្ណៈ អភិបាលនៃគណអភិបាលខេត្តតាកែវ បានកសាងសមិទ្ធិផលក្នុងខេត្ត រីកចំរើនយ៉ាងលឿនស្ទើនឹកស្មានមិនដល់ រួមមាន÷
– កសាងផ្លូវជាច្រើនខ្សែនៅក្នុងខេត្ត បើកទំលុះផ្លូវទាល់ និងចាក់អ៊ុតកៅស៊ូស្ទើគ្រប់ផ្លូវក្នុងខេត្ត ។
– កសាងរង្វង់មូលដ៏ធំ និងស្ពាននាគ នៅផ្លូវបំបែកអូរចំបក់។
– ជួសជុលកែលំអវិមានឯករាជ្យអោយមានសោភ័ណភាពកាន់តែស្អាត។
– ជួសជុលកែលំអសួនច្បារខាងត្បូងសាលាខេត្ត សំរាប់អោយបងប្អូនប្រជាពលរដ្ឋហាត់ប្រាណនៅពេលល្ងាច ។
– កសាងស្តូបនិងចាក់សាបជុំវិញស្រះទឹកនៅសួនច្បារវិមានឯករាជ្យ ។
– រៀបចំបណ្តាញប្រព័ន្ធភ្លើងនិងបំពាក់អំពូលភ្លើងបំភ្លឺផ្លូវ និងតាមសួនច្បារដើម្បីបំភ្លឺក្នុងខេត្ត។
– ដំឡើងបង្គោលភ្លើងថ្មីនៅផ្លូវភូមិស្នោ ភូមិថ្នល់បែក ភូមិ១ និងភូមិ២ បន្ថែមទៀត ។
– ចាក់សាបក្នុងផ្សារ អោយបងប្អូនអាជីវករមានភាពងាយស្រួលក្នុងការលក់ដូរ ដើម្បីកុំអោយមានភក់ជ្រាំ ។
មិនតែប៉ុណ្ណោះនៅមានគំរោងកសាងជាច្រើនទៀតដូចជា គំរោងកសាងរូបសំណាក់បង្កងនៅផ្លូវបំបែកអូរចំបក់ គំរោងកសាងសួនកុមារនៅមុខមន្ទីអប់រំ ជាដើម និងគំរោងជាច្រើនទៀតស្ទើរៀបរាប់មិនអស់ ។
រីឯការចុះមូលដ្ឋានវិញឯ.ឧ ស្ទើតែគ្មានថ្ងៃសំរាកទោះថ្ងៃសៅរ៍ អាទិត្យក៏ដោយ គឺតែងតែឃើញមុខឯ.ឧចុះគ្រប់ស្រុកគ្រប់ឃុំ ចូលរួមសំណេះសំណាលជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ចុះផ្តល់អំណោយដល់អ្នករងគ្រោះ ទីទាល់ក្រ ។
សកម្មភាពទាំងអស់នេះហើយបានធ្វើអោយមន្រ្តីរាជការ ទាំងកងកម្លាំងប្រដាប់អាវុធ ទាំងប្រជាពលរដ្ឋ ស្ងើចសរសើរគោរពស្រលាញ់ឯកឧត្តមគ្រប់ៗគ្នា ជាពិសេសអ្នកផ្សារតាកែវ ដែលសម័យមុនតែងតែប្រឆាំងជំទាស់និយាយមិនល្អពីអាជ្ញាធរខេត្ត តែឥឡូវឮតែពាក្យសរសើរមិនដាច់ពីមាត់ សូម្បីតែពួកគណបក្សប្រឆាំងក្នុងខេត្តក៏មិនសូវមានអីនិយាយរិះគន់ទៀតដែរ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវយើងទាំងអស់គ្នាទទួលយកនូវសមិទ្ធិផលទាំងអស់នេះ និងចូលរួមថែរក្សាដើម្បីភាពរីកចំរើននៅក្នុងខេត្តយើង ៕ (នៅមានតទៀត)