ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ”ខ្ញុំបាទគឺជាអ្នកបម្រើលោកយាយ លោកតាអ៊ុំ ពូ មីង បងប្អូនទាំងអស់ ខ្ញុំមិនមែនជាចៅហ្វាយរបស់លោកយាយ លោកតាអ៊ុំ ពូ មីង បងប្អូនទេ ដូច្នេះពេលលោកយាយ លោកតាអ៊ុំ ពូ មីង បងប្អូនមានបញ្ហាសូមមេត្តាជួយផ្តល់ដំណឹង រូបខ្ញុំបាទនិងខិតខំដោះស្រាយបញ្ហាទាំងអស់តាមថនានុក្រមជូន


អំណោយសប្បុរសធម៌ដែលជាធនធានផ្ទាល់របស់ឧបាសិកា ឡេង សម្បត្តិ ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រ១និងក្រ២ ចំនួន ៣១១គ្រួសារ ដែលអញ្ជើញមកពី៦ភូមិគឺភូមិធម្មវិន័យ ភូមិរកា ភូមិត្រពាំងរាំង ភូមិស្នោ ភូមិគង្គែ និងភូមិក្រាំង ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈ អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ នាឪកាសនោះដែរ ឯកឧត្តម បានពាំនាំការផ្តាំសួរសុខទុក្ខពី សំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនដែល រត់ចោលបងប្អូនម្តងណាទេ គឺនៅដឹកនាំប្រទេសរហូតដល់មានការរីកចម្រើនលើគ្រប់វិស័យទាំងអស់ ឯកឧត្តម បានបន្ថែមទៀតថា”ខ្ញុំបាទគឺជាអ្នកបម្រើលោកយាយ លោកតាអ៊ុំ ពូ មីង បងប្អូនទាំងអស់ ខ្ញុំមិនមែនជាចៅហ្វាយ របស់លោកយាយ លោកតាអ៊ុំ ពូ មីង បងប្អូនទេ ដូច្នេះពេលលោកយាយ លោកតាអ៊ុំ ពូ មីង បងប្អូនមានបញ្ហាសូម មេត្តាជួយផ្តល់ដំណឹង រូបខ្ញុំបាទនិងខិតខំដោះស្រាយបញ្ហាទាំងអស់តាមថនានុក្រមជូន។ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តម បានគោរពថ្លែងអំណរគុណជូនចំពោះ ឧបាសិកា ឡេង សម្បត្តិ ដែលបានបវិច្ចាក នូវធនធានផ្ទាល់ខ្លួនជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំស្នោយើងនេះ ហើយឯកឧត្តមក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមមានការសាមគ្គីភាពគ្នា ចេះរួមរស់ជាមួយគ្នា មិនត្រូវគុំគួនគ្នា សូមគោរពស្រឡាញ់គ្នាក្នុង នាមខ្មែរតែមួយ។
ឯកឧត្តមក៏បានផ្តល់ជាអំណោយជូនក្នុង១គ្រួសារៗទទួលបានរួមមានៈ
១. ថវិកាចំនួន ៦,០០០រៀល
២. មីយើងចំនួន ១កេស
ចំណែកអំណោយរបស់ឧបាសិកា ឡេង សម្បត្តិ ជូនក្នុង១គ្រួសារៗរួមមានៈ
១.អង្ករ ២០គីឡូ
២. ខោ ឬអាវ ១
៣. ថវិកាចំនួន ៤,០០០រៀល
11061726_496496920521799_9087957912912530111_o 11155005_496496617188496_1932844735255609655_o 11224062_496497407188417_424348159403892659_o 12182761_496496183855206_5421826200494085056_o 12185197_496496170521874_6024712263124818396_o