ព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៦ លោក ហង់ បូ សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំរវៀង បានដឹកនាំក្រុមការងារចុះជួបសំណេះ សំណាល និងសួរសុខទុក្ខប្រធានក្រុមបក្សចំនួន១០១នាក់ និងសមាជិកបក្សជាច្រើនរូបទៀតមកពីភូមិចំនួន០៣ គឺភូមិត្រពាំងទ្រា ភូមិត្រពាំងខ្នារ និងភូមិកុកតារៀ ឃុំរវៀង ។
ក្នុងពិធីសំណេះសំណាលនេះ លោក ហង់ បូ ក៏បានជំរុញដល់ប្រធានក្រុមបក្សទាំងអស់ធ្វើយ៉ាងណាកៀងគរសមាជិកបក្សរបស់ខ្លួនឲ្យទៅចុះឈ្មោះបោះឆ្នោតថ្មី តាមកាលវិភាគរបស់ឃុំដែលបានដាក់ជូនឲ្យបានគ្រប់ៗគ្នា ក្នុងឱកាសនោះលោកប្រធានក៏បានឧបត្ថម្ភដល់ប្រធានក្រុមបក្ស និងសមាជិកបក្សទាំអស់ដែលបានចូលរួមក្នុងម្នាក់ៗនូវថវិកាចំនួន ៥,០០០រៀល ព្រមទាំងចែកនំ និងថវិកាមួយចំនួនដល់កូនចៅរបស់ពួកគាត់ផងដែរ។