ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត និងមានការចូលរួមពីក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំក្តាញ់ ស្រុកព្រៃកប្បាសបានចុះពិនិត្យ ការបើកការដ្ឋានស្តារស្រះទឹកទំហំ ៥០ម x ៦០ម ដែលគោករាក់នៅសល់ជម្រៅ ១ម៉ែត្រ ហើយត្រូវស្តារជម្រៅ ៤ម៉ែត្របន្ថែមទៀត សរុបមានជម្រៅ ៥ម៉ែត្រ ព្រមទាំងកំណាត់ផ្លូវ ២ខ្សែរ ស្ថិតក្នុងភូមិក្ប៉ម ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះបងប្អូន នៅក្បែរបងប្អូន រួមសុខ រួមទុក្ខជាមួយបងប្អូន មិនដែលបោះបង់ចោលបងប្អូនឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ។ នាពេលនោះដែរតាមរយៈឯកឧត្តមអភិបាលខេត្ត បងប្អូនប្រជាពលរដ្ឋក៏មានឱកាសជួបផ្ទាល់ជាមួយសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតតាមទូរស័ព្ទផងដែរ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចទាំងពីរដែលតែងតែ គិតគូរពីសុខទុក្ខរបស់ពួកគាត់។
ការស្តារស្រះទឹកនេះនឹងមានធ្វើជាបង្កាន់ដៃព្រមទាំងរបងព័ទ្ធជុំវិញ ដែលនឹងរួចរាល់ក្នុងរយៈពេល ៣សប្តាហ៍។