នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៦ ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ និងសមាជិកក្រុមការងារ រួមជាមួយលោកឈាវ ហ៊រ ប្រធានគណបក្សប្រជាជនស្រុកព្រៃកប្បាស លោកយន់ គន ប្រធានគណបក្សឃុំព្រៃល្វា បានជួបសំណេះសំណាលជាមួយប្រធានសាខាបក្សភូមិ និងអនុសាខាបក្សទាំងអស់ ដើម្បីពង្រឹងការងារបក្ស និងស្មារតីនៃសមាជិកបក្ស សម្រាប់ត្រៀមការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ខាងមុខនេះ។
ចប់ការសំណេះសំណាល ឯកឧត្តម ប៊ុន ហុន បានជូនសមាជិកចូលរួមម្នាក់ៗចំនួន ១០,០០០រៀល និង ថ្នាំដូលីប្រាន ១ប្រអប់។