នៅ ព្រឹកថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៦ នេះឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រមណ្ឌលតាកែវ បានអញ្ជេីញ មកចូលរួមក្នុង អង្គកឋិនទាន ចំនួន ០២វត្ត គឺវត្ត ទួលតាមោង ក្នុងឃុំ សឺង្ហ និង វត្ត អង្គប្រិយ៍ ស្ថិត នៅក្នុងឃុំ លំចង់ ស្រុកសំរោង ខេត្តតាកែវ។
ស្ថិតក្នុងបរិយាកាសដ៏សប្បាយរីករាយ ក្នុងពិធិបុណ្យកឋិន ដ៍មហោឡារិក នោះ ឯកឧត្តមបណ្ឌិត បានសំដែងនូវ ក្តីសប្បាយរីករាយជាមួយប្រជាពលរដ្នដែលបានអញ្ជេីញមកចូលរួមទាំងជិតនិងទាំងឆ្ងាយ ហេីយ ឯកឧត្តម ក៍បាន ថ្លែង មតិ ដេីម្បីសួរសុខទុក្ខ និង បានជំរាប នៅការវិវត្តន៍ថ្មីៗ នៅស្ថានភាព នយោបាយ និង សេដ្នកិច្ចនៅកម្ពុជា ជាពិសេស ក្នុងឱកាសនេះ ឯកឧត្តមក៍បានផ្តាំផ្ញេីរអោយប្រជាពលរដ្នយេីងគ្រប់ៗរូបទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់គ្នាកុំបីខាន។