ព្រឹកថ្ងៃទី ២០ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមទេសរដ្ឋមន្រ្តី យឹម ណុលឡា សហប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុក ព្រៃកប្បាស បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។
បន្ទាប់ពីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំ ភូមិ នៅឃុំកំពង់រាបរួចមក នៅវេលាម៉ោង ១២ ថ្ងៃដដែល ឯកឧត្តម ទេសរដ្ឋមន្រ្តី យឹម ណុលឡា បានអញ្ជេីញជួបសំណេះសំណាលជាមួយ យុវសិស្ស ឈ្មោះ ស្រឺុ ច័ន្ទនាងដែលបានប្រឡង ជាប់និទេ្ទស A ព្រមទាំងបានជូនថវិកាចំនួន ៤០០ដុល្លា ដល់ក្មួយស្រីជាការលេីកទឹកចិត្ត។