ព្រឹកថ្ងៃទី ២៥ខែមិនាឆ្នាំ២០១៦ ឯកឧត្តម យឹម ណុលសន អនុប្រធានក្រុមការងារថ្នាក់ជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យឹម ណុលឡា សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស អមដំណើរដោយ ឯកឧត្តម ប្រធាន អនុប្រធានក្រុម ការងារថ្នាក់ជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយការងារជូនលោកគ្រូអ្នកគ្រូក្នុង ស្រុកព្រៃកប្បាសដែលមានស្នារដៃល្អក្នុងការបំពេញភារកិច្ចរយៈពេលកន្លងមកចំនួន ៦៤ រូប ក្នុងនោះ មេដាយមាស ៣ រូប មេដាយ ប្រាក់ ២៥ រូប មេដាយសំរិទ្ធ ៣៦ រូប ។