ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត អមដំណើរដោយលោក អ៊ុន វណ្ណា អភិបាលរងខេត្ត លោកស្រី នូ សុវណ្ណនី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្ត បានចុះសួរសុខទុក្្ខ ភ្លាមៗ និងបានចែកអំណោយកាកបាទក្រហមនូវទឹកប្រាក់ម្នាក់ៗ ៤០,០០០រៀល ដល់បងប្អូនកម្មករ កម្មការិនី បម្រើការងារ នៅរោងចក្រវ៉ូណាមី មានទីតាំងស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទីខេត្តតាកែវ ដែលបានដួលសន្លប់ជាបន្តបន្ទាប់ រហូត មកដល់ព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៥ នេះមានចំនួនសរុប ១២២នាក់ ដោយកាលពីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៥ ចំនួន ៦៨នាក់ និងព្រឹកនេះចំនូន ៥៤នាក់។
នាឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានជម្រាបពីការយកចិត្តទុកដាក់ពីសំណាក់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំបងប្អូនត្រូវខិតខំថែរក្សាសុខភាព និងសម្រាកឱ្យបានល្អ រហូតដល់ ជាសះស្បើយ និងមានកំលាំងរឹងម៉ាំឡើងវិញចាំត្រលប់ចូលទៅធ្វើការ។ សូមបញ្ជាក់ថាដោយមានការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏ដូចជាក្រុមគ្រូពេទ្យកម្មករ កម្មការិនីមួយ ចំនូនធំបានធូស្បើយហើយបានត្រលប់ទៅលំនៅដ្ឋានវិញហើយ។