ក្នុងឳកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌតាមព្រះពុទ្ធសាសនាប្រពៃណីជាតិ នាថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០១៥ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ប្រតិភូអមដំណើរ និងឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមកាន់បិណ្ឌទី៨ នៅវត្តគិរីចុងកោះ ហៅវត្តដើមបេង និងវត្តឧទុម្ពរក្រោម ហៅវត្តក្រោម និងអញ្ជើញសូត្រមន្តកាន់បិណ្ឌនៅវត្តឧទុម្ពរកលើ ហៅវត្តលើ ស្ថិតក្នុងស្រុកគិរីវង់ខេត្តតាកែវ។ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានមតិសំណេះសំណាលជាមួយ យាយតាបងប្អូនប្រជាពលរដ្ឋ ដែលមានវត្តមាននៅក្នុងវត្តផងដែរ ដោយបានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងដឹកនាំប្រទេសយើងមានការអភិវឌ្ឍលើគ្រប់វិស័យ មានសន្តិភាព និងមានឯកភាពជាតិ។