រសៀលថ្ងៃទី ១៩ខែតុលា ឆ្នាំ ២០១៦ នៅការិយាល័យគណកម្មាធិការគណបក្សស្រុកព្រៃកប្បាស ឯកឧត្តម លីវ សុភក្រ្តាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី យឹម ណុលឡា សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃកប្បាស រួមជាមួយថ្នាក់ដឹកនាំស្រុក ឃំុ បានជួបសំណេះសំណាលជាមួយអាណាព្យាបាលនិងសិស្សានុសិស្សដែលទើបប្រលងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សទាំង ជាប់ និង ធ្លាក់ សរុបចំនួន ១២៤នាក់ក្នុងនោះស្រី ៤៩នាក់ ។ ក្នុងឱកាសនោះដែរឯកឧត្តមបានផ្តាំផ្ញើរ ដល់ប្អូនៗដែលទទួលបានអាហារូបករណ៍ធ្វើយ៉ាងណាខិតខំរៀនសូត្រដើម្បីក្លាយជាយុវជនពូកែសម្រាប់បំរើគ្រួសារក៍ដូចជាសង្គមជាតិ។