ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ចុះពិនិត្យ និងប្រជុំវាយតម្លៃស្ថានភាពជំនន់ទឹកភ្លៀង ព្រមទាំងផលប៉ះពាល់ក្នុងស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់


រសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ បានដឹកនាំប្រជុំវាយតម្លៃស្ថានភាពទឹកជំនន់ ព្រមទាំងផលប៉ះពាល់ក្នុងស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ដោយមានការចូលរួមពីអភិបាលស្រុកទាំង ៣ មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងចុះពិនិត្យដោយផ្ទាល់តាមបណ្តោយផ្លូវជាតិលេខ ៣ ផ្លូវលេខ ១២២ និងតាមបណ្តាឃុំមួយចំនួនដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ នៅសាលប្រជុំសាលាស្រុកបាទី។
ឯកឧត្តម អភិបាលខេត្តបានណែនាំដល់អាជ្ញាធរ ស្រុក ឃុំ និងមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់យ៉ងម៉ត់ចត់បំផុតដើម្បីងាយស្រួលក្នុងការចាត់វិធានការអន្តរាគមន៍ជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីចាប់បាច់ណាមួយ។ ព្រមទាំងបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចរន្តអគ្គីសនី សត្វអសិរពិស ជាពិសេសយកចិត្តទុកដាក់កុមារតូចៗ ហើយត្រូវមានអនាម័យក្នុងការរស់នៅជៀសវៀសជំងឺផ្សេងៗ។
សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះកើតឡើងដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យបាក់ទំនប់ស្វាយ ក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលផ្ទុកទឹកចំនួន ៨លានម៉ែត្រគូប ជាហេតុធ្វើឱ្យមានទឹកជំនន់នៅខេត្តកំពង់ស្ពឺ និងហូរកាត់ផ្លូវជាតិលេខ៣ ធ្លាក់មកភូមិសាស្ត្រស្រុកបាទី សំរោង និងស្រុកត្រាំកក់ បណ្តាលឱ្យប៉ះពាល់ដល់ផ្លូវថ្នល់ ផ្ទះសំបែង សត្វពហនៈ និងស្រូវរបស់ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែពុំទាន់មានការខូចខាត និងបាត់បង់អាយុជីវិតមនុស្សសត្វនៅឡើយទេ។
14721623_636252169879606_5510277042753548574_n14708368_636248939879929_4386889967847668833_n14666098_636249236546566_3461426550854976189_n14657492_636248919879931_6991784704444471664_n14657476_636251379879685_4425479338112669649_n