នាព្រឹកថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៦ នៅសាលាប្រជុំសាលាស្រុកព្រៃកប្បាស មានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី២ អាណត្តិទី២ ក្រោមវត្តមាន ឯកឧត្ដម គិន ណែត សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុន វណ្ណា អភិបាលរងខេត្ត រួមជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធានអនុ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស និងតំណាងប្រជាពលរដ្ឋ ប្រមាណជាង ៣០០នាក់។
នេះជាវេទិកាដែលមានសារៈសំខាន់ណាស់ ព្រោះអាចផ្ដល់ឱកាសដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ មន្រ្តីរាជការ អាចលើកឡើងជាមតិយោបល់ នូវសំនួរ សំណូមពរ ព្រមទាំងការពិភាក្សាគ្នា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ និងដោះស្រាយនូវសំនួរនិងសំណូមពរ ដែលបានសាកសួរ។ វាក៍ជាវេទិកាដើម្បីពង្រឹង និងអនុវត្តការ ផ្ដល់សេវាសាធារណៈ ពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ និងឆ្លើយតបតាមតម្រូវការ ព្រមទាំងទាន់ពេល វេលា ឲ្យកាន់តែប្រសើរឡើង ៕