ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវចុះដោះស្រាយទំនាស់ដីធ្លីក្នុងសង្កាត់រកាក្រៅ ក្រុងដូនកែវ


ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៥ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ អមដំណើរដោយអាជ្ញាធរពាក់ព័ន្ធបានចុះដោះស្រាយ និងសម្របសម្រួលទំនាស់ដីធ្លីមួយកន្លែងទំហំ ៣ហិកតា ស្ថិតក្នុងភូមិទំនប់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ រវាងរដ្ឋបាលព្រៃឈើ និងប្រជាពលរដ្ឋដែលចំនួន ០៤គ្រួសារដែលបង្ករបង្កើនផលនៅលើដីដែលស្ថិតក្នុងដែនរបស់រដ្ឋបាលព្រៃឈើ។
ជាលទ្ធផលឯកឧត្តមអភិបាលខេត្តបានសម្របសម្រួលឱ្យប្រជាពលរដ្ឋបង្កបង្កើនផលនៅលើដីនោះជាបណ្តោះអាសន្នសិនហើយលោកនឹងធ្វើសំណើរទៅរាជរដ្ឋាភិបាលដើម្បីកាត់ដីនោះឱ្យទៅប្រជាពលរដ្ឋទាំង ០៤គ្រួសារដើម្បីកាន់កាប់ជាកម្មសិទ្ធស្របច្បាប់។
សូមបញ្ជាក់ថាដីដែលមានទំនាស់នោះប្រជាពលរដ្ឋបានអាស្រ័យផលតាំងពីឆ្នាំ១៩៨៥មកម្លេះ។
11159959_424947384343420_5169480022176846988_n 11165075_424946427676849_6286803279803756408_n 11169861_424946954343463_2681495147396898888_n 11173342_424945794343579_2416220662092579016_n 11182032_424946297676862_993291830518942232_n